
- ចិញ្ចឹមអង្ក្រងយកពងលក់
អង្ក្រង
ត្រូវបានគេប្រើប្រាស់ធ្វើជាគ្រឿងកំចាត់សត្វល្អិតចេញពីដំណាំ
អស់កាលជាច្រើនពាន់ឆ្នាំមកហើយ នៅក្នុងប្រទេសចិន។
ដោយបង្កើតឲ្យមានសំបុកអង្ក្រងនៅតាមដើមឈើយកផ្លែ
តាមរយៈការចងខ្សែបន្តពីដើមឈើមួយទៅដើមឈើមួយទៀតសម្រាប់ឲ្យអង្ក្រង
វាបង្កើតសំបុកថ្មីនៅលើដើមឈើថ្មី។
ក្រៅពីត្រូវបានប្រើ
ធ្វើជាគ្រឿងកំចាត់សត្វល្អិតក្នុងចំការដំណាំ លាងអង្ក្រង
គឺជាអាហារពិសេសម្យ៉ាងមានឱជារសយ៉ាងឆ្ងាញ់ពិសារ
ត្រូវបានពលរដ្ឋនៅក្នុងតំបន់ត្រូពិកនិយមចូលចិត្ត
សូម្បីនៅក្នុងប្រទេសកម្ពុជាយើងក៏ដោយ។
ពងអង្ក្រងនៅក្នុងទីផ្សារសព្វថ្ងៃ ពងអង្ក្រងថ្មី
មានតម្លៃរហូតដល់មួយគីឡូជាងមួយម៉ឺនរៀល។ ឯពងអង្ក្រងជ្រក់រួច
មានតម្លៃច្រើនជាងនេះ។
សូមយកទៅពិចារណាចុះថា តើវាអាចឲ្យយើងរកចំណូលបានដែរឬទេ? បើសិនជាមួយថ្ងៃអាចរកពងបានទៅដប់គូឡូ..!!
ដើម្បីចិញ្ចឹមអង្ក្រងយកពង គឺជារឿងមួយងាយស្រួលបំផុត
ទោះបីមានចំការខ្លួនឯងក្តី គ្មានក្តី មិនមែនជាបញ្ហាឡើយ
ព្រោះនៅតាមព្រៃជាយៗភូមិតែងមានដើមឈើមានសម្បុកអង្ក្រងនៅទីនោះ
ស្រាប់ បើនៅតាមចំការតែងមានដើមស្វាយ ឬដើមឈើផ្សេងៗ
យើងគ្រាន់តែយកខ្សែមកចងពីដើមឈើមួយទៅដើមឈើមួយទៀត
គឺជាការស្រេច។
ចំពោះចំណីរបស់វាវិញ
យើងអាចយកកាកសំណល់ត្រីសាច់ពីផ្ទះបាយដាក់លើអ្វីមួយ
ទៅចងព្យួរលើដើមឈើឲ្យបានច្រើនដើម
នោះការពង្រីកសម្បុករបស់វាក៏មានច្រើនតាមនោះដែរ។
បើដើមឈើណាគ្មានអង្ក្រងចូលយកចំណីទៅដាក់ព្យួរនៅលើដើមឈើនោះ
រួចយកសំបុកអង្ក្រងមួយទៅដាក់ត្រង់ទីដែលបានដាក់ចំណីនោះ
វានឹងបង្កើតសំបុកនៅលើដើមឈើនោះមិនខាន។
យើងអាចដាក់ចំណីរាល់ថ្ងៃ ឬរៀងរាល់៥ថ្ងៃម្តងក៏បាន ដោយចងចំណីនៅលើខ្សែ ដែលបានចងបន្តពីដើមមួយទៅដើមឈើមួយទៀត។
អង្ក្រងវាបង្កើតពងលឿនណាស់
ក្នុងមួយសំបុកជួនកាលអាចប្រមូលពងបានរហូតមួយគីឡូក្រាមក៏មាន
ក្នុងរង្វង់ ២០ថ្ងៃម្តង។
ការផ្តល់ចំណីឲ្យបានទៀងទាត់ធ្វើឲ្យវាពង្រីកសំបុកបានលឿន
និងបង្កើតសំបុកថ្មីក៏ច្រើនដែរ។
ការយកពងអង្ក្រងមិនចាំបាច់បំផ្លាញសំបុកវាទាំងមូលឡើយ គឺទុកពីក្រោមសំបុក យកតែពងវាបានហើយ។

0 Reviews:
Post a Comment